jump to navigation

Jack Ma និយាយពីការលក់កង់ឡាន 12/03/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ដកស្រង់ពីហ្វេសប៊ុក, ព័ត៌មាន​ដក់ស្រង់.
Tags:
add a comment

សំបកកង់ឡានមួយមាន3តម្លៃ មិត្តស្លាប់រស់លក់ក្នុងតម្លៃ850$ មិត្តភក្តិលក់ក្នុងតម្លៃ830$ អ្នកដទៃលក់ក្នុងតម្លៃ780$ តើអ្នកនឹងទិញពីអ្នកណា? ទីបំផុត គាត់រើសយកតម្លៃរបស់អ្នកដទៃ780$ តែគាត់មិនបានដឹងថាអ្នកស្គាល់គ្នាគេយកចំណេញត្រឹមតែ20$ មិត្តស្លាប់រស់មិនយកចំណេញសូម្បី1សេន បែរជាបង់ខាត ថ្លៃដឹកជញ្ជូនអស់50$ទៀត។ ឯអ្នកដទៃវិញលក់780$តែគាត់បានចំណេញ580$បាត់ហើយ! ចុងក្រោយ កង់ឡាននោះគឺរបស់ក្លែងក្លាយ!ស្តាយក្រោយ…

មិនមែនមកពីកង់ឡានក្លែងក្លាយមានច្រើនទេ តែមកពីអ្នកលោភលន់ពេក។ មិនមែនមកពីអ្នកស្គាល់គ្នាចង់កាប់អ្នកទេ តែអ្នកស្គាល់គ្នាចង់ឲ្យមានការធានាដ៏ល្អដល់អ្នក។ JACK MA ធ្លាប់និយាយថារកស៊ីជាមួយអ្នកជិតដិត អ្នកលក់ឲ្យគេប៉ុន្មានក៏ដោយ ក៏គេនៅតែយល់ថាអ្នកបានចំណេញពីគេ ទោះលក់ឲ្យគេថោកហើយក៏គេមិនដឹងដែ!ថ្លៃដើមរបស់អ្នក ពេលវេលារបស់អ្នក ការដឹកជញ្ជូនរបស់អ្នកគឺគេមើលមិនឃើញទេ គេសុខចិត្តទៅឲ្យអ្នកដទៃចំណេញ ក៏មិនចង់ទៅគាំទ្រគ្នាឯងដែរ! ពីព្រោះតែក្នុងចិត្តគេគិតថា តើអ្នកបានចំណេញពីគេប៉ុន្មាន? តែមិនដែលគិតថាតើអ្នកនឹងជួយសន្សំឲ្យគេបានប៉ុន្មាននោះទេ! ប្រសិនបើអ្នកក៏មានគំនិតបែបហ្នឹងដែរ អ៊ីចឹងវាគឺជាការគិតរបស់អ្នកក្រ!

ផ្ទុយទៅវិញ… អ្នកមានបានជាមានទៅៗ ព្រោះពួកគាត់សុខចិត្តគិតគូររកស៊ីជាមួយអ្នកស្គាល់គ្នាច្បាស់ ជួយរក្សាគ្នាទៅវិញទៅមក ដូច្នេះសំណាងរត់រកក៏ច្រើនដែរ មិត្តភក្តិជាច្រើនក៏គាំទ្រអ្នក លុយកាក់នឹងហូរចូលកាន់តែច្រើន! នេះហើយដែលគេហៅថា ចូលរួមសហការគ្នានោះ។

ក្មេងស្រី និង រថភ្លើង 27/02/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ដកស្រង់ពីហ្វេសប៊ុក, ព័ត៌មាន​ដក់ស្រង់.
add a comment

ប្រទេសជប៉ុន ជាប្រទេសមួយដែលធ្វើអោយមនុស្សគ្រប់គ្នាសរសើរមិនដែលដាច់ពីមាត់នោះទេ ព្រោះកុំថាឡើយប្រទេស រឺប្រជាជនរបស់ប្រទេសនេះ សូម្បីតែគោលនយោបាយ រឺរបៀបរបបការងារប្រទេសនេះ ក៏ធ្វើអោយពិភពលោកគោរពអោយតម្លៃមិនស្ទើរដែរ។

ក្រៅពីបញ្ហាធំៗដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់បំពេញអោយបានល្អឥតខ្ចោះ សូម្បីតែរឿងតូចៗក៏ប្រទេសនេះមិនលើកលែងអោយមានខ្វះចន្លោះដែរ។ តួយ៉ាងដូចជារឿងមួយនេះអញ្ចឹង នរណាៗក៏ដោយអោយតែបានលឺពីរឿងនេះនឹងចាប់ផ្តើមស្រលាញ់ប្រទេសជប៉ុនដោយមិនដឹងខ្លួន។

រឿងនេះជារឿងពិតដែលកើតមាននៅឯស្ថានីយ៍មួយកន្លែងឈ្មោះថា គ្យឹះស៊ីរ៉ាតាគី នៅកោះហុកកៃដូ។ នៅស្ថានីយ៍មួយនេះ គឺមានអ្នកដំណើរតែម្នាក់គត់ដែលចាំជិះរថភ្លើង ព្រោះទីនោះជាតំបន់ដាច់ស្រយាល និងមិនសូវមាននរណាម្នាក់ធ្វើដំណើរមកកាន់ទីប្រជុំជនធំឡើយ។

ថ្វីត្បិតតែមានអ្នកដំណើរតែម្នាក់ពិតមែន រដ្ឋាភិបាលជប៉ុន មិនបានបិទស្ថានីយ៍មួយនោះឡើយ ពោលគឺរថភ្លើងនៅតែធ្វើដំណើរមកកាន់ស្ថានីយ៍នេះដើម្បីទទួលយកអ្នកដំណើរ ព្រោះថាអ្នកដំណើរម្នាក់នោះគឺជាក្មេងស្រី ដែលធ្វើដំណើរតាមរថភ្លើងទៅសាលារៀនប្រចាំថ្ងៃ។

រថភ្លើងនោះនៅដំណើរការរហូត ព្រោះបើអញ្ចឹងទេ ក្មេងស្រីនោះមិនអាចទៅសាលារៀនបាននោះឡើយ។ ជារៀងរាលថ្ងៃ រថភ្លើងឆ្លងកាត់តំបន់នោះតែប៉ុន្មានជើងតែប៉ុណ្ណោះ ព្រោះនៅពេលដែលឆ្លងកាត់នោះ បើមិនមែនក្មេងស្រីនោះត្រូវទៅរៀន ក៏ត្រូវពេលដែលនាងត្រលប់មកផ្ទះវិញដែរ។

គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ត្រូវបានបិតលែងអោយដំណើរការនៅក្នុងខែមិនា ឆ្នាំ ២០១៦ ខណះដែលក្មេងស្រីនោះបានបញ្ចប់ការសិក្សាពីសាលានោះ ហើយនាងលែងត្រូវការធ្វើដំណើរទៅតាមរថភ្លើងទៀត។ ទង្វើរនេះពិតជាគួរអោយសរសើរពិតមែន៕

 

មនុស្សសព្វថ្ងៃ 05/11/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ដកស្រង់ពីហ្វេសប៊ុក, តើ​អ្នក​ដឹង​ទេ?, ប្លែក​ៗ, ព័ត៌មាន​ដក់ស្រង់.
4 comments

-ស្រឡាញ់ផ្កា តែកាច់ផ្កា

-ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង

-ទៅហាត់ប្រាណ តែជិះដណ្ដើរយន្ដ

-ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹបកីឡា

-ស៊ីកប់ៗក្រឡើតដើម្បីយកកម្លាំងទៅសម្រកទម្ងន់ (ច្រើន​ទៀត…)