jump to navigation

តើ​សត្វ​អ្វី​ដែល​ពរពោះ (ផើម) ​យូរ​ជាង​គេ? 04/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, សុខភាព.
Tags: , , ,
trackback

សត្វ​ដែល​ពរពោះ​មាន​រយៈ​ពេល​យូរ​ជាង​គេ​បង្អស់​គឺ​ “ដំរី” ដែល​វា​ពរពោះ​ជាង​មួយ​ឆ្នាំ​កន្លះ​ឯ​ណោះ។  រយៈ​ពេល​ដែល​មាន​គត៌​ (Gestation Period) របស់​ដំរី​ប្រហែល​ជា​ពី ៦៤០ ដល់ ៦៦០ ថ្ងៃ រឺ ប្រហែល​ជា ៩៥ សប្តាហ៍។ បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​រយៈពេល​ពរពោះ​មាន​ប្រហែល ២៨០ ថ្ងៃ​យ៉ាង​យូរ រឺ ៤០ សប្តាហ៍។ ដំរី​ញី​អាច​រស់​នៅ​បាន​ដល់​អាយុ ៦០ ដល់ ៧០ ឆ្នាំ ហើយ​ដំរី​មួយ​ក្បាល​អាច​មាន​កូន​ប្រហែល​បួន​ប៉ុណ្ណោះ​ក្នុង​មួយ​ជីវិត។

ថ្វី​បើ​ជា​ញឹកញយ​យើង​ឃើញ​ដំរី​បណ្តើរ​កូន​តែ​មួយ​ក្តី ប៉ុន្តែ​ចំនួន ១ ដល់ ២ ភាគរយ​នៃ​ដំរី​អាច​បង្កើត​កូន​ភ្លោះ​បាន។ ពេល​ដែល​ដំរី​ឆ្លង​ទន្លេ (កើតកូន) ​ដំរី​ផ្សេង​ៗ​ទៀត​បានដើរ​ព័ទ្ធ​ជុំវិញ​ជា​រង្វង់​ជុំវិញ​មេ​ដំរី​ដែល​កំពុង​កើត​កូន​នោះ​ដើម្បី​ការពារ។

Related Articles

មតិ»

No comments yet — be the first.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.